Recommend Wat Phra Dhammakaya in Cambodia language.

ប្រវត្តិវត្តព្រះធម្មកាយជាភាសាខ្មែរ http://winne.ws/n7102

1.0 พัน ผู้เข้าชม

ព្រះវិហារវត្តព្រះធម្មកាយ

Recommend Wat Phra Dhammakaya in Cambodia language.www.dmc.tv

វត្តព្រះធម្មកាយជាវត្តធំមួយក្នុងព្រះពុទ្ធសាសនា ឬវត្តធំនិងល្បីទូទាំងពិភពលោក វត្តព្រះធម្មកាយក្នុងប្រទេសថៃ ខេត្តប៉ាថុមថានី ស្រុកខ្លងលួង​ ឆ្ងាយពីទីក្រុងបាងកកជាង ៤០ គីឡូ មានផ្ទៃដីទាំងអស់ ២៥០០​ ជាងរៃ​ សាងឡើងនៅថ្ងៃទី ២០ ខែ កុម្ភៈ​ ព,ស ២៥១៣ បច្ចុប្បន្នមានព្រះទេពញាណមហាមុនី ជាព្រះចៅអធិការ

​​                     ហើយព្រះគ្រូចៅអធិការនិងសិស្សមានឧត្តមគតិ ៣ យ៉ាង

                  ១ សាងវត្តអោយក្លាយជាវត្ត គឺវត្តដែរមានភាពស្ងប់ស្ងាត់ ទីធ្លីស្អាតមានអនាម័យល្អ ដាំដើមឈើរចាត់សួនក្នុងបរិវេណវត្ត ជាម្លប់ដល់ញាតិញោមដែលមកវត្ត សំនិងជាកន្លែងប្រព្រឹត្តប្រណិប័តន៍ធម្ម ញោមចូលមកក្នុងវត្តក៏កើតសប្បាយរីករាយព្រមនិងមករក្សាចិត្តអោយជ្រះថ្លា​

               ២  សាងព្រះសង្ឃអោយក្លាយជាព្រះសង្ឃពិត គឺប្រព្រឹត្តប្រណិប័តន៍តាមព្រះធម្មវិន័យ​ ហ្វឹកហាត់លុតដំខ្លួនអោយជាបុគ្គលព្រមជាកុលបុត្រព្រះសម្មាសម្ពុទ្ធ ដែលព្រមនិងនាំព្រះធម្មប្រណិប័តន៍អោយដល់ពុទ្ធបរិស័ទ ដើប្បីេជាស្រែបុណ្យដ៏ប្រសើររបស់លោក ជាការបន្តអាយុព្រះសាសនាអោយគង់វង្សយូអង្វែង បាន ២៥០០ ឆ្នាំ

​​​​​​​​​​​​​​​                   ៣ សាងមនុស្សអោយជាមនុស្សល្អរបស់សង្គម គឺហ្វឹកហាត់មកវត្តអោយចេះធ្វើទាន រក្សាសីល និងចម្រើនសមាធិភាវនា​  អោយមានសីលធម៍ មានសុជីវធម៍ រក្សាសីល ៥ សីល ៨ ជានិច្ច  ដែលព្រមនិងជាកំលាំងដល់សង្គមជាតិ ព្រមនិងរួមសាងសន្តិភាពលោកអោយកើតឡើងក្នុង ដោយភាពសាមគ្គីធម៍


                                               ទីធ្លីវត្តព្រះធម្មកាយ

​​                     វត្តព្រះធម្មកាយសាងឡើងតាមគោល បដិរូបទេស ៤ គឺ ​

     ១ អាវាសជាទីសប្បាយ​  គឺការចាត់ទីធ្លីវត្តអោយស្អាត មានអនាម័យល្អ​ ក្នុងវត្តត្រជាក់ត្រជំល្អ​ ចាត់របស់របរមានរបៀប អ្នកណាចូលមកឃើញក៏សប្បាយចិត្ត

    ២ អាហារក៍សប្បាយ គឺ អាហាររសជាតិឆ្ងាញ់ មានអនាម័យញាតិញោមដែរមកធ្វើបុណ្យ វត្តនិងមានបាយម្ហូបចាត់រៀបចំអោយ អោយស្មើរៗគ្នា មានបុគ្គលិកស្ម័គ្រចិត្តបំរើសេវាកម្មល្អ ​ញាតិញោមមកវត្ត ១០០ ក៏មានបាយម្ហូបសេវាកម្ម ១០០ មក ១ ពាន់ក៏មានបាយម្ហូបសេវាកម្ម ១ ពាន់ មក ១ មើនក៏មានបាយម្ហូបសេវាកម្ម ១ មើន ១ សែនក៏មានបាយម្ហូបសេវាកម្ម ១ សែន  ខាងវត្តចាត់ចែងអស់ដើម្បីកុំអោយញាតិញោមកង្វល់រឿងបាយទឹក  អោយរក្សាចិត្តអោយសប្បាយៗ  ​​​​​​​ 

 ៣ បុគ្គលក៏ជាទីសប្បាយ គឺ អប់រំបុគ្គលិកក្នុងវត្ត អោយចេះឱនលំទោន មានកិរិយាមារយាទរៀបរយ មានអធ្យាស្រ័យល្អ ប្រណិប័ត្តធម្មចម្រើនភាវនាជាប្រចាំរាល់ថ្ងៃ  ដើប្បីសាងកំលាំងចិត្តដល់ពុទ្ធបរិស័ទ្ធដែលមកវត្ត វត្តតែងតែបង្រៀនញាតិញោមអោយចេះស្រលាញ់រក្សាវត្ត ជាម្ចាស់វត្ត ជួយគ្នារក្សាសម្បត្តិព្រះពុទ្ធសាសនាអោយគង់វង្ស​ 

 ៤ ធម្មក៏ជាទីសប្បាយ​ គឺពេលដែលពុទ្ធបរិស័ទ្ធមកវត្ត និងមិនអោយត្រឡប់ទៅដោយដៃទទេ ត្រូវតែបានស្តាប់ធម៍ដើម្បីជាគំនិតល្អៗក្នុងការប្រកបជីវិតប្រចាំថ្ងៃ

            ​​​​​                                 សាលាធម្មសភាសាកល សាលាធម្មសភាសាកលទទួលសាធុជនពុទ្ធបរិស័ទ្ធ បានចំនួន ៣ សែននាក់​ ដែលមកព្រព្រឹត្តប្រណិបត្តន៍ធម៍ ក្រៅពីនោះវត្តបានមានការអប់រំសីលធម៍ដល់រាជការគ្រប់ផ្នែក  ស្ថាប័នសិក្សា រហូតដល់ប្រជាជនទូទៅ គំនិងក្នុងការសាងវត្តតាមគោលដៅការគោលការរបស់ព្រះសម្មាសម្ពុទ្ធជាសំខាន់  ក្នុងការដែលធ្វើអោយសាធុជនមានការពេញចិត្តយ៉ាងក្រៃលែង ទើបផ្សព្វផ្សាយប្រាប់ត៏ៗគ្នា ធ្វើអោយមានអ្នកធ្វើដំណើរមកប្រណិប័ត្តន៏ធម៍ ក្នុងវត្តព្រះធម្មកាយយ៉ាងច្រើនកុះករ ជារឿយៗ ដែលជាការបញ្ជាក់អោយឃើញគោលដៅច្បាស់លាស់ របស់ក្នុការសាងវត្តអោយជាទីរួមពុទ្ធបរិស័តទូទាំងពិភពលោកទាំងមូល  


                                             ពិធីបំបួសកុលបុត្រ ១ សែនអង្គ

វត្តព្រះធម្មកាយចាត់ពិធីបំបួសកុលបុត្រ ១ សែនអង្គ  ជារាងរាល់ឆ្នាំ ១ ឆ្នាំ ចាត់​២ ដង គឺខែប្រាំងនិងខែចូលវត្តព្រះវស្សា មានកុលបុត្រថៃ​ ខ្មែរ ភូមា ឡាវវៀតណាម ចូលមកបួសជាច្រើនរាងរាល់ឆ្នាំ ធ្វើអោយចំនួនព្រះសង្ឃក្នុងប្រទេសកើនឡើងយ៉ាង ហើយបានចុះទៅនៅប្រចាំវត្តនានាដែរមិនមានព្រះសង្ឃចាំ  


                                        ពិធីបំបួសឧបាសិការ ១ លាននាក់

វត្តព្រះធម្មកាយបានឱកាសអោយស្រ្តី ដែរមានចំណាម់អារមណ៍មកប្រព្រឹត្តប្រណិប័តន៍ធម្ម រក្សាសីល ៨ នៅវត្ត ព្រោះស្រ្តីជាបង្គោលសំខាន់របស់ព្រះពុទ្ធសាសនាយើយ

                                  ភាពស្រស់ស្អាតព្រះវិហារវត្តព្រះធម្មកាយ

       ព្រះវិហារវត្តព្រះធម្មកាយកសាងសង់ឡើងក្នុងឆ្នាំងពុទ្ធស័ករាជ ២៥២០ កសាង់រួចក្នុងថ្ងៃទី  ៧ ខែ ឧសភា ពុទ្ធសក្ករាជ  ២៥២៥ រចនាបទស្ថាប័ត្យកម្មបែបថៃលាយសម័យ    ដោយមានវត្ត ប៉េនច:ម:បពិត តុសិតវៈនារាមវរ:វិហារជាតួយ៉ាង  ការសាងសង់យកគោលការភាពរឹងមាំជាចម្បង  រៀបងាយ  ស្រស់ស្អាត  ដោយមានសរសរពីរទរទឹមគ្នានៅខាងមុខ       ខាងក្រោយព្រះវិហារមានចារិកប្រវត្តការកសាងរបស់វត្ត  នៅលើកថ្មម៉ាប  ការកសាងធ្វើឡើងយ៉ាងប្រណិត  វត្ថុកសាងគ្រប់ប្រភេទចម្រាញ់យកតែវត្ថុល្អបំផុតក្នុងសម័យនោះ ដូចជា កំទេចថ្មដែលយកមកតុបតែងជញ្ជាំងព្រះវិហារ ខាងក្រៅ  គឺជ្រើសរើសថ្មដែលមានពណ៍សរស្អាតបរិសុទ្ធ     ហើយក្នុងថ្ងៃអង្គារទី ២៩ ខេមេសា ព,ស ២៥២៣  មានពិធីបញ្ចុះសីមាក្នុងព្រះវិហារ   មានព្រះភិក្ខុសង្ឃចូលរួមប្រកបសង្ឃកម្ម ម្តងបាន ២០០ អង្គ ព្រះវិហារនេះជាកន្លែងដើម្បីបព្វជ្ជាឧប្បសម្ប័ទកុលបុត្រទាំងជនជាតិថៃ និងបរទេស ជាច្រើនមឺុនអង្គ សាងព្រះភិក្ខុសង្ឃតអាយុព្រះពុទ្ធសាសនា  និងសាងមនុស្សល្អអោយដល់សង្គមជាច្រើនព្រះពុទ្ធបដិមាករក្នុងព្រះវិហារវត្តព្រះធម្មកាយ បានចំលងមកពីលក្ខណ:មហាបុរស ៣២ ប្រការ ត្រូវតាមបែបព្រះត្រៃបិដក និងសៀវភៅលក្ខណៈមហាបុរស  បើអ្នកណាបដិបត្តិធម៌ធ្វើអោយចិត្តបរិសុទ្ធជ្រះថ្លាជាសមាធិ  ក៏និងជួបព្រះបដិមាករដែលមានលក្ខណៈមហាបុរសបែបនេះ នៅក្នុងកណ្តាលកាយឋានទី ៧ ដែលជាទីតាំងរបស់ចិត្ត ព្រះវិហារវត្តព្រះធម្មកាយបានទទួលពាន់វង្វនរចនាបទស្ថាប័ត្យកម្មល្អបំផុតប្រចាំឆ្នាំ ព,ស ២៥៤១  ពីស្ថាបនិកសៈយាម

ហើយមានពុទ្ធបរិស័ទ្ធក្នុងនិងក្រៅប្រទេសមកប្រណិប័តន៍ធម៌នៅក្នុងវត្តជាច្រើន ព្រោះមានចិត្តសុទ្ធាក្នុងការប្រណិប័តន៍សមាធិតាមបែបវត្ត

បង្រៀន  ហើយពុទ្ធបរិស័ទ្ធខ្មែរយើងជាច្រើនរាល់ឆ្នាំតែងតែមកចូលរួមពិធីបុណ្យរបស់វត្ត ដូចជាបុណ្យកឋិន  បុណ្យមាឃបូជា វិសាខបូជា រឺបុណ្យធុតង្គធម្មជ័យ ហើយពុទ្ធបរិស័ទ្ធដែរបានមកធ្វើបុណ្យនៅក្នងវត្តតែងតែសរសើវត្តថា មានសន្ដាប់ធ្នាប់ល្អ មានអនាម័យល្អ  ញាតិញោមដែរមកវត្តក៏សុទ្ធតែមានអិរិយាបទល្អ

Writer VirathyCambodian

ពិធីបុណ្យ

Recommend Wat Phra Dhammakaya in Cambodia language.

ទីធ្លីរបស់វត្តព្រះវិហារវត្តព្រះធម្មកាយ

Recommend Wat Phra Dhammakaya in Cambodia language.www.dmc.tv
แชร์